top of page
bag003.jpg

សាររបស់ព្រឹទ្ធបុរស

សូមស្វាគមន៍មកកាន់ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា។

មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា​ បានទទួលអាជ្ញាប័ណ្ណថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកនៅក្នុងឆ្នាំ ២០២៤ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចជាមួយថ្នាក់ដឹកនាំកម្ពុជា។

មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ត្រូវបានបង្កើតឡើងដោយផ្អែកលើវិស័យអប់រំនៅអាស៊ីអាគ្នេយ៍ និងការរួមចំណែកក្នុងការជួយសង្គមរបស់លោកបណ្ឌិត លី ជុងគឿន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៊ូយ៉ុង។ ហើយគុណតម្លៃស្នូលរបស់យើង គឺឧត្តមភាពក្នុងការអប់រំ ភាពស្មោះត្រង់ និងសេវាកម្មសហគមន៍។ លើសពីនេះទៀត យើងសន្យាថានឹងអភិវឌ្ឍន៍សិស្ស និស្សិត របស់យើងដែលរស់នៅក្នុងបរិបទសម័យបដិវត្តន៍ឧស្សាហកម្មទី៤ នៃសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍន៍ខ្លួនឯងចំពោះការអប់រំផ្នែកគិលានុបដ្ឋាក ការច្នៃប្រឌិត និងសេវាកម្មសហគមន៍ ហើយយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយសិស្ស និស្សិតរបស់ពួកយើងឱ្យក្លាយជាគិលានុបដ្ឋាកឈានមុខគេដែលមានអនាគតល្អសម្រាប់ ប្រទេសកម្ពុជា និងពិភពលោក។

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកអនាគតល្អប្រកបដោយក្តីសង្ឃឹម ដោយផ្អែកលើសន្តិភាព ស្ថិរភាព និងសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន។ ដើរតាមនិន្នាការនៃប្រទេសកម្ពុជា ហើយចាប់ផ្តើមការផ្លាស់ប្តូររួមគ្នាជាមួយ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា។ ចូលរួមជាមួយ​យើង ដើម្បី​កសាង​ពិភព​លោក​ដ៏​ល្អ​មួយ​ជាមួយ​គ្នា។

Logo.png

សាស្រ្តាចារ្យ ចាង សនហុី 
ព្រឹទ្ធបុរស របស់មហាវិទ្យាល័យ វ៉ូជុង កម្ពុជា

pt1_edited.jpg
bottom of page